website_news:2021080208

ពលករខ្មែរ១៨នាក់ ដែលត្រូវបានជួយសង្គ្រោះហើយ នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី៦ កុម្ភៈ

https://thmeythmey.com/ 06, Feb 2021 , 2:40 pm ដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ ពលករខ្មែរ១៨នាក់ ដែលខុសច្បាប់នៅម៉ាឡេស៊ី នឹងមកដល់កម្ពុជា នៅម៉ោងជាង៥ល្ងាច ទី០៦ ខែកុម្ភៈនេះ ។ នេះបើតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។ ពលករខ្មែរទាំង១៨នាក់នេះ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួន ដោយសារតែពួកគេស្នាក់នៅខុសច្បាប់។ ក្រោយដឹងព័ត៌មាននេះ ស្ថានទូតកម្ពុជា ក៏បានអន្តរាគមន៍ជួយសង្គ្រោះ ដោយសម្របសម្រួលជាមួយអាជ្ញាធរម៉ាឡេស៊ី ដោះស្រាយបញ្ហាពួកគេឱ្យបានត្រឡប់មកកម្ពុជាវិញ។

ស្ថានទូតកម្ពុជា បានបញ្ជាក់ដូច្នេះថា៖«ការវិលត្រឡប់របស់ពលករពលការិនីខាងលើ គឺធ្វើឡើងតាមរយៈកម្មវិធី Undocumented Migrant Recalibration Plan របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី។ សូមបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់។

បើតាមស្ថានទូតខ្មែរ ពលករទាំងនោះនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខSQ5008 ។ កាលពីថ្ងៃទី៣ កុម្ភៈ ស្ថានទូតកម្ពុជា ក៏បានជួយសង្គ្រោះពលករខ្មែរ១៧នាក់ដែរ។ ស្ថានទូតកម្ពុជា ក៏បានជួយសង្គ្រោះពលករខ្មែរជាង២០នាក់ហើយ នៅម៉ាឡេស៊ី កាលពីខែមករា កន្លងមក ។ ពលករដែលស្ថានទូតកម្ពុជា អន្តរាគមន៍សង្គ្រោះនេះ ភាគច្រើនជាពលករឆ្លងដែនខុសច្បាប់ ចូលម៉ាឡេស៊ី៕

website_news/2021080208.txt · Last modified: 2021/02/08 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki