website_news:2021080603

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្រើនរំលឹកនគរបាលការពារព្រំដែនទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់

https://cen-news.com/ Posted ByPen Srey NeatJune 6, 2021

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រីស្នងការ ម៉ុន មាគ៌ា បានក្រើនរំលឹកដល់នគរបាលការពារព្រំដែន ឲ្យយកចិត្តទុកដាក់ល្បាតការពារ ខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយការកសាងអភិវឌ្ឍ និងការយកចិត្តទុកដាក់ជីវភាព សុខភាព បងប្អូននគរបាលព្រំដែន ។

នៅព្រឹកថ្ងៃ០៥ មិថុនា ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសហការី បានចុះត្រួតពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលព្រំដែន ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ ដែលនឹងត្រូវសាងសង់ថ្មី ក្នុងនោះរួមមាន ១- ប៉ុស្តិ៍នគរបាល អន្លង់ជ្រៃ តាមបទដ្ឋាន និងថវិកាក្រសួងមហាផ្ទៃ លើទំហំដី ៨០ គុណ ៩០ ម៉ែត្រ ២- ស្នាក់ការត្រួតពិនិត្យ ប៉ុស្តិ៍អន្លង់ជ្រៃ ទំហំ ១២គុណ៨ម៉ែត្រ (ថវិកាសប្បុរសជន) ៣- ប៉ុស្តិ៍នគរបាល ត្រាចខោល តាមបទដ្ឋាន និងថវិកាក្រសួងមហាផ្ទៃ លើទំហំដី ៦៧ គុណ ៨៨ ម៉ែត្រ។ លោកឧត្តមសេនីយ៍ត្រីស្នងការ បានក្រើនរំលឹក បងប្អូននគរបាលការពារព្រំដែន ឲ្យយកចិត្តទុកដាក់ល្បាតការពារ ខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរក្សាបានអនាម័យ ពិសេសអនុវត្តវិធានការសុខាភិបាល និង ៣កុំ ៣ការពារ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕ រក្សាសិទ្ធិ៖បញ្ញាស័ក្តិ

website_news/2021080603.txt · Last modified: 2021/06/08 17:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki