website_news:2021080608

ទាហានថៃស្ទាក់ចាប់ពលករខ្មែរ២១នាក់ ដែលឆ្លងដែនខុសច្បាប់

https://www.rasmeinews.com/ 6 June, 2021

ដោយ: ប.ជ័យ/ព្រំដែនកម្ពុជា-ថៃ: ពលករខ្មែរចំនួន២១នាក់ (ស្រី១៤នាក់) ត្រូវទាហានថៃនៅខេត្តស្រះកែវ និងនៅស្រុកតាប្រាយ៉ា ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខណៈឆ្លងដែននៅតំបន់បាខៅលុចឆាងវភូមិលេខ១៤ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

តាមការសាកសួរ ពលករបានប្រាប់ថា ពួកគេបានឆ្លងដែន ដើរកាត់ផ្លូវព្រៃដោយបង់ថ្លៃ តាមការជូនរបស់មេខ្យល់ខ្មែរ និងថៃក្នុងបំណងប្រថុយប្រថាន ទៅធ្វើការស៊ីឈ្នួលនៅខេត្តឈុនបូរី និងខេត្តសាមុត្រប្រាកាន ភាគនិរតីប្រទេសថៃ។ កងកម្លាំង និងក្រុមគ្រូពេទ្យជួរមុខបាននាំពលករទៅបំពេញបែបបទ យកសំណាករកកូវីដ-១៩ ធ្វើចត្តាឡីស័កមុននឹងបញ្ជូនមកប្រទេសកម្ពុជាវិញ ៕

website_news/2021080608.txt · Last modified: 2021/06/08 17:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki