website_news:2021080609

ពលករខ្មែរ៤នាក់នឹងមេខ្យល់ជនជាតិខ្មែរម្នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួន

http://nokorwatnews.com/ 06/06/2021

ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានឈុតខ្មៅអង្គភាពទី១២ ចាប់ឃុំខ្លួនពលករខ្មែរចំនួន៤នាក់ ព្រមទាំងមេខ្យល់ជនជាតិខ្មែរម្នាក់កាលពីវេលាម៉ោង១០នឹង២៤នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ អ្នកសារព័ត៌មានថៃរាយការណ៍ថា កម្លាំងទាហានកងរយទី១២០៥ ចំណុះអង្គភាពទាហានឈុតខ្មៅទី១២ ស្រុកអារញ្ញ កងកម្លាំងបូរផា បានចាត់កម្លាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យភូណាំក្លៀង ភូមិ ភូ ណាំក្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ បានប្រទះឃើញរថយន្តប៊ិកអាប់គួរឲ្យសង្ស័យមួយគ្រឿង ផ្ទុកសម្ភារផ្នែកខាងក្រោយរថយន្ត បើកមកតាមថ្នល់ជាតិលេខ3381 ផ្លូវភូមិ ប៉ារ៉ៃ-ភូណាំ ក្លៀង សំដៅទៅភូមិ ណូន ម៉ាកមុន ឃុំណូន ម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ទើបសមត្ថកិច្ចហៅឲ្យឈប់ត្រួតពិនិត្យ ប្រទះឃើញអ្នកបើកតថយន្តជាជនជាតិខ្មែរម្នាក់ ព្រមទាំងពលករខ្មែរអង្គុយក្នុងរថយន្តចំនួន៤នាក់ ក្នុងនោះប្រុស២នាក់ និងស្រី២នាក់ សរុប៥នាក់ ទើបនាំខ្លួនមកសួរនាំនៅទីបញ្ជារការកងរយទី១២០៥។ ក្រោយពីសួរនាំជំហានដំបូង មេខ្យល់ជាអ្នកបើកឡានជនជាតិខ្មែរ បានដឹកពលករខ្មែរទាំង៤នាក់មកពីផ្ទះជួល បរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្ម ផារ៉ា ដាយផាក ក្រុងបាងកក ដើម្បីដឹកត្រឡប់ទៅប្រទេសកម្ពុជា ទើបសមត្ថកិច្ចឃុំខ្លួនពលករខ្មែរទាំងអស់ព្រមទាំងអ្នកបើកឡានជនជាតិខ្មែរនាំយកទៅសាកសួរនៅទីបញ្ជារការកងកម្លាំងបូរផា។

ពលករខ្មែរទាំងអស់ខាងលើ រួមមានឈ្មោះ នីក និវឌ្ឍ ប្រុស អាយុ៤២ឆ្នាំ ដែលជាមេខ្យល់ និងជាអ្នកបើកឡាន ,ព្រហ្ម សូរី ប្រុស អាយុ៣១ឆ្នាំ,កែវ ឆៃយ៉ា ប្រុស អាយុ២៥ឆ្នាំ, ព្រហ្ម ស៊ិលី ស្រី អាយុ២៨ឆ្នាំ,ព្រហ្ម ចិន្ដា ស្រី អាយុ២០ឆ្នាំ អ្នកទាំងអស់មានទីលំនៅភូមិ បន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយឈ្មោះ នីក និវឌ្ឍ អាយុ៤២ឆ្នាំ ដែលជាមេខ្យល់ និងជាអ្នកបើកឡាន មានលិខិតអនុញ្ញាតបើករថយន្ត ស៊ីឈ្នួលបើករថយន្តដឹកផ្លែឈើ នៅបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង នៅបាងកក ធ្វើការនៅប្រទេសថៃ បានប្រមាណជា២ឆ្នាំ ដោយមិនបានត្រឡប់ទៅផ្ទះ ស្នាក់នៅផ្ទះជួលជាមួយញាតិ៤នាក់ទៀត បើករថយន្តថៅកែមក កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ពេលព្រឹក បានទទួលការទាក់ទងពីក្រុមរបស់ឈ្មោះ ព្រហ្ម សូរី ដែលជាប្អូនប្រុស ស្នាក់នៅផ្ទះជួលជាមួយគ្នា ថា ចង់ត្រឡប់ទៅផ្ទះនៅកម្ពុជា ដោយសារតែហាងលក់អាហារត្រូវបិទ ហើយថៅកែមិនជួលបន្ទប់ឲ្យទើបសម្រេចចិត្តមកស្រុកកំណើតវិញ ៕

website_news/2021080609.txt · Last modified: 2021/06/08 17:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki