website_news:2021080702

តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសប្តីប្រពន្ធវៀតណាម ២ នាក់ ដាក់គុក ៥ ឆ្នាំ ពាក់ព័ន្ធនឹងការបើកហាងខារ៉ាអូខេ តែ លួចបង្គប់សេវាកម្មសិច

https://cen-news.com/ Posted ByPen Srey NeatJuly 6, 2021

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ កក្កដា ២០២១នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នាដោយដាក់គុក កំណត់០៥ ឆ្នាំ ក្នុងម្នាក់ៗ តែការអនុវត្តន៍ទោស នៅក្នុងពន្ធនសគារ មានរយៈពេលត្រឹមតែតែ ២ ឆ្នាំប៉ុណ្ណោះ។ ទោសនៅសេសសល់ត្រូវព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹងការបើកហាងខារ៉ាអូខេ តែ លួចបង្គប់សេវាកម្មសិច ឬ វ៉ៃសិច ដោយគ្មានការអនុញ្ញាត។

លោ ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងក្នុងសវនាការប្រកាសាលក្រមថា ជនជាប់ចោទវៀតណាមទាំង២នាក់នេះ មានឈ្មោះ ង្វៀង បានចៀន ភេទប្រុស និង ឈ្មោះ ហ្វាម ធីមិនធូ ភេទស្រី។ ជនជាប់ចោទទាំង០២នាក់ ត្រូវបានជាប់ចោទ ពីបទ” សញ្ចារកម្មមានស្ថានទម្ងន់” នៃ ច្បាប់ស្តីពីការបង្ក្រាបអំពីជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ។ ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២០ នៅចំណុចផ្ទះជួលបើកហាងខារ៉ាអូខេរបស់ពួកគេ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

website_news/2021080702.txt · Last modified: 2021/07/09 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki