website_news:2021080703

ពលរដ្ឋខ្មែរ មកពីថៃ ៤១នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ ៤នាក់ ជាមេរោគបំប្លែងថ្មី Delta

https://kohsantepheapdaily.com.kh/ Siem Reap០៦ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២០:២៣

ខេត្តសៀមរាប៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ ចំនួន ៤១នាក់ ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ដែលជាតួលេខខ្ពស់ជាងគេ មិនធ្លាប់មានប្រចាំថ្ងៃកន្លងមក។ ដូច្នេះគិតត្រឹមយប់ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរ ចំនួន ២៣៣នាក់ ក្នុងចំណោមពលរដ្ឋខ្មែរ មកពីប្រទេសថៃចំនួន ២៨.៤២៥នាក់ មានវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយចំនួន ១០២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ១៣១នាក់។

គួររំលឹកថា ក្នុងចំណោមពលរដ្ឋខ្មែរ មកពីប្រទេសថៃចំនួន ២៣៣នាក់ ដែលមានវិជ្ជមាន ជំងឺកូវីដ-១៩ នោះ មានបងប្អូនពលករខ្មែរ ចំនួន ០៤នាក់ ត្រូវបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ21A/B-1-617.2 (Delta) ជាប្រភេទវីរុស ដែលវាមានសមត្ថភាពចម្លងលឿនរហ័ស និងកាចសាហាវជាងមុន ធ្វើឲ្យអ្នកជំងឺស្លាប់លឿន ប្រសិនបើអ្នកជំងឺនោះ កើតរោគសញ្ញាសួតធ្ងន់ធ្ងរ ហើយពេទ្យជួយមិនបានទាន់ពេលវេលា។ ក្នុងនោះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ០២នាក់ និងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ០២នាក់ បានស្លាប់។

សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១៤៤នាក់ ជាសះស្បើយ ចំនួន ២៥នាក់ និងស្លាប់ម្នាក់។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តសៀមរាប ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ចំនួន ៨០នាក់។ មកទល់ល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៧៣៤នាក់ បានព្យាបាលជាសះស្បើយ ចំនួន ៦០៥នាក់ ស្លាប់ ១៨នាក់ និង១១១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕ ច័ន្ទ រស្មី

website_news/2021080703.txt · Last modified: 2021/07/09 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki