website_news:2021080704

កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ មកពីប្រទេសថៃ ចំនួន ៣នាក់

http://cambodiapolice.com/policekh/ 6:41 pm 6 កក្កដា 2021

បាត់ដំបង៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង និងបានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៣នាក់, ស្រីចំនួន១នាក់ ។ បន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនទាំងអស់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យកូនភ្នំ៣២ ស្រុក សំពៅលូន៕

website_news/2021080704.txt · Last modified: 2021/07/09 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki