website_news:2021080705

១ថ្ងៃពលករខ្មែរត្រឡប់ពីថៃចូលកម្ពុជាវិញតាមច្រកអូរបីជាន់មាន៨៨នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ១០នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey០៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៦:៥០

បន្ទាយមានជ័យ ៖ ១ថ្ងៃពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញ តាមច្រកអូរបីជាន់មានចំនួន៨៨នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១០នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា ៖ រហូតដល់ល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកម្ពុជាវិញ ដែលក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ស្រុកអូរជ្រៅ ទទួលមាន៨៨នាក់ ស្រី៣៤នាក់ ហើយត្រូវយកសំណាកធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ១៩ មានចំនួន១០នាក់ ស្រី៤នាក់ ។ លោកបានបញ្ជាក់ថា ៖ ពលករខ្មែរដែលរកឃើញវិជ្ជមានកូវីដ១៩ចំនួន១០នាក់ ជាប្រជាពលរដ្ឋរស់រស់នៅស្រុកមង្គលបូរីចំនួន២នាក់ ស្រុកព្រះនេត្រព្រះ ចំនួន១នាក់ ស្រុកម៉ាឡៃចំនួន១នាក់ ស្រុកស្វាយចេក ចំនួន២នាក់ ស្រុកអូរជ្រៅចំនួន៤នាក់ ខេត្តបន្ទាយមានជ័យដែលត្រឡប់ពីធ្វើការងារប្រទេសថៃមានខេត្តមិនបូរីចំនួន៥នាក់ ផាថុមថានីចំនួន៤នាក់ បាងកកចំនួន១នាក់ ។ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ៖ ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់យកសំណាកធ្វើតេស្ត ហើយចេញលទ្ធផលអ្នកវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ា ដើម្បីព្យាបាលអ្នកអវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនទៅមណ្ឌលវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណដើម្បីធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ៕

website_news/2021080705.txt · Last modified: 2021/07/09 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki