website_news:2021080707

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការទទួលពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសចំនួន៤នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក

http://cambodiapolice.com/policekh/ 5:18 pm 7 កក្កដា 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និង មេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ នៅថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងបានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ មក ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ សរុបចំនួន ៤នាក់(ស្រី២នាក់) ក្នុងនោះក្មេងស្រី១នាក់ នៅចំណុច២ទីតាំងផ្សេងគ្នា គឺចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ៣នាក់ និងចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន១នាក់ ។ បន្ទាប់ពីសាកសួរ ធ្វើកំណត់ហេតុ និងអប់រំណែនាំរួច កម្លាំងបានប្រគល់ពួកគាត់ឲ្យ ក្រុមគ្រូពេទ្យ ដើម្បីបញ្ជូនបន្តទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ស្រុក សំពៅលូន ៕

website_news/2021080707.txt · Last modified: 2021/07/09 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki