website_news:2021080901

ពលករឆ្លងដែនមកពីថៃកំណើនអ្នកឆ្លងកូវីដ-១៩ មានការថយចុះច្រើនជាងអ្នកឆ្លងក្នុងសហគមន៍

https://news.btv.com.kh/ 09/07/2021 10:09 AM

ឧត្តរមានជ័យ ៖ ចំនួនលំហូរពលករឆ្លងដែនមកពីថៃ តាមច្រកទ្វារព្រំដែនអូរស្មាច់ នៃខេត្តឧត្តរមានជ័យ មានការថយចុះច្រើនក្នុងមួយថ្ងៃមានត្រឹមតែ ១០០ជាងតែប៉ុណ្តោះ ខណៈកំណើនអ្នកឆ្លងជំងឺកូវីដ-១៩ គឺមានការថយចុះច្រើនជាងចំនួនអ្នកឆ្លងក្នុងសហគមន៍ នាពេលបច្ចុប្បន្ននេះ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពចំពោះពលករឆ្លងដែនមកពីថៃ ដែលចូលមកករណីឆ្លងជំងឺកូវីដ-១៩មានការថយចុះច្រើន ក្នុងរយៈពេលដើមខែកញ្ញានេះ ដោយសារតែយើងអាចគ្រប់គ្រងស្ថានភាពលើចំនួនពលករចូលមកបាន ក៏ប៉ុន្តែចំពោះករណីឆ្លងក្នុងសហគមន៍វិញនោះហាក់បីមានការហក់ឡើងខ្ពស់បន្តិចនៅក្នុងភូមិស្រុកអន្លង់វែង នឹងស្រុកត្រពាំងប្រាសាទ។ លោក បានបន្ដថា ដោយសារតែស្ថានភាពសហគមន៍យើងពិបាកក្នុងការគ្រប់គ្រង ចំពោះអ្នកធ្វើដំណើរដែលជាបញ្ហាមួយ បណ្តាលឲ្យមានការឆ្លងច្រើនលឿនជាងពលករឆ្លងដែនមកពីថៃ នៅតាមបណ្តស្រុកផ្សេងៗ ដោយក្នុងមួយថ្ងៃក្រុមគ្រូពេទ្យចុះស្រាវជ្រាវពិនិត្យរកឃើញមុខសញ្ញាអ្នកផ្ទុកវិរុសកូវីដ-១៩ មានមិនក្រោមពី១០០នាក់ ប៉ុន្តែពុំមានការឆ្លងប្រភេទជំងឺកូវីដបំប្លែងខ្លួនថ្មីប្រភេទ (delta) នោះទេ។

ជាមួយគ្នានោះដែរតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ គិតត្រឹមវេលាម៉ោង ៧:៣០នា ទីយប់ថ្ងៃទី៦កញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ចំនួនពលករឆ្លងដែនចូលមកមានចំនួន១១០នាក់ ស្រី៤២នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ ស្រី២នាក់ ។ ក្នុងនោះករណីឆ្លងសហគមន៍មានចំនួន ៦៤នាក់ករណីឆ្លង សរុបមានចំនួន៧០នាក់ និងជាសះស្បើយថ្មី៦០នាក់ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបក្នុងខេត្តឧត្តរមានជ័យ កើនឡើងដល់ចំនួន ៧.១៤១ ករណី ក្នុងចំណោមនោះ ករណីអ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មីប្រភេទ (delta) មានចំនួន២២៥ករណី នឹង ៥.៧៧១ ករណីនាំចូលពីក្រៅ ៕ អត្ថបត្ថ ៖ សារិទ្ធ

website_news/2021080901.txt · Last modified: 2021/09/08 08:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki