website_news:2021080903

បន្ទាយមានជ័យមានអ្នកថ្មី ១០៩នាក់ ជាករណីនាំចូលទាំងអស់

https://www.khmertimeskh.com/ ខ្មែរថាមស៍ September 7, 2021

រដ្ឋបាលខេត្តបន្ទាយមានជ័យបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីចំនួន ១០៩ករណី។ ករណីឆ្លងប្រចាំថ្ងៃដ៏ច្រើនសន្ធឹកសន្ធាប់នៅតែបន្តមាន នៅក្នុងខេត្តបន្ទាយមានជ័យ ពីព្រោះព្រំដែននៅក្នុងខេត្តនេះនៅតែបន្តជាច្រកចូលសំខាន់នៅកម្ពុជា។ ករណីឆ្លងថ្មីទាំងអស់ដែលរដ្ឋបាលខេត្តបានរាយការណ៍ គឺជាពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កខេត្ត។ ករណីនាំចូលបន្តកើនឡើង បើទោះបីជាចំនួនមនុស្សដែលចូលមកប្រទេសថៃធ្លាក់ចុះក៏ដោយ។ ខេត្តបន្ទាយមានជ័យក៏បានរាយការណ៍ពីការផ្ទុះឡើងក្នុងសហគមន៍ នៅឃុំគោក ដែលមានករណីឆ្លងក្នុងសហគមន៍ចំនួន ៧០ករណី ក្នុងរយៈពេលបីថ្ងៃ នៅក្នុងភូមិចំនួនបីផងដែរ។ ទន្ទឹមនឹងនេះ ករណីឆ្លងក្នុងសហគមន៍ហាក់ដូចជាកើនឡើងនៅក្នុងខេត្តជាប់ព្រំដែន ជាមួយនឹងការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ចំនួនករណីឆ្លងក្នុងសហគមន៍នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបញ្ឈប់ការបើកដំណើរការនូវផ្សារឡើងវិញ ខណៈករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីបន្តផ្ទុះឡើង។ ខេត្តបន្ទាយមានជ័យមានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីសរុបចំនួន ៥២៦ ករណី ដែលជាតួលេខខ្ពស់បំផុតបន្ទាប់ពីទីក្រុងភ្នំពេញ៕

website_news/2021080903.txt · Last modified: 2021/09/08 09:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki