website_news:2021080906

មេខ្យល់២នាក់ ត្រូវឃាត់ខ្លួន ខណៈផ្គើននឹងច្បាប់នាំពលករឆ្លងដែនខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃអង្គារ ៧ កញ្ញា ២០២១ដោយ Sorn Phanith

សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែន បានឃាត់មេខ្យល់២នាក់ ដែលបម្រុងនាំពលករច្រើននាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីផ្លូវច្បាប់។

លោកវរសេនីយ៍ឯក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ទាំង២នាក់ ក្នុងចំណោមពលករជាច្រើននាក់នេះ ធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា កាលពីថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយករណីទី១កម្លាំងផ្នែកជំនាញ បានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់ខ្លួនពលករខ្មែរ បានចំនួន៩នាក់ ខណៈដែលពួកគេប្រុងឆ្លងដែនចូលប្រទេសថៃ នៅត្រង់ចំណុចច្រកទ្វារព្រំដែនអូររំដូល ក្នុងភូមិអូរថ្មីឃុ ឃុំពេជ្រចិន្តា និងករណីទី២ឃាត់ខ្លួន បានបុរសមេខ្យល់ចំនួន២នាក់ទៀត នៅត្រង់ចំណុចរង្វង់មូល ក្នុងភូមិភ្នំតូចឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលអ្នកទាំង២នាក់ជាអ្នកនាំពលករទាំង៩នាក់ ចូលទៅប្រទេសថៃ។

ប្រតិបត្តិបង្ក្រាបខាងលើនេះ នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបានអ្នកពាក់ព័ន្ធសរុបចំនួន១១នាក់ ប្រុសចំនួន៣ ស្ត្រី០៥នាក់ រួមទាំងក្មេងចំនួន០៣នាក់ ផងដែរ។ ប្រភពនគរបាលដដែលបានបញ្ជាក់ថា បុរសជាមេខ្យល់ទាំង០២នាក់ ត្រូវបានផ្នែកជំនាញរៀបចំបែបបទបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

website_news/2021080906.txt · Last modified: 2021/09/08 09:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki