website_news:2021080907

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹង ជនជាប់ចោទ០២ នាក់ ប្តីប្រពន្ធ ជាប់ពាក់ព័ន្ធនឹងករណី បើកហាងលក់សាច់អាំង តែបង្កប់សេវាវ៉ៃសិច !!!!

https://cen.com.kh/ Posted ByPen Srey NeatSeptember 7, 2021

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ០២ នាក់ ប្តីប្រពន្ធ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ម្នាក់ៗ ០៧ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស សព្ចារកម្ម មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តិកាលពីអំឡុងឆ្នាំ ២០២០។

លោកស៊ិន វិសាល ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ប្តីប្រពន្ធ ០២ នាក់ខាងលើ មានឈ្មោះ សឹក សុភាពភេទប្រុស អាយុ ៤១ឆ្នាំ និង ប្រពន្ធ ឈ្មោះ កប សុផាតអាយុ ៣៨ ឆ្នំា។ ជនជាប់ចោទទាំង ០២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ក្នុងចំណុចហាងរបស់ពួកគេ ដែលមានទីតាំងស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពួកគេត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីខែសីហាឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគា ក្នុងម្នាក់ៗ កំណត់ ០៧ ឆ្នាំ តែពួកគេបានប្តឹងខ្ទាស់មកកាន់សាលាឧទ្ធរណ៍។ នាពេលសវនាការ ជនជាប់ចោទទាំង០២នាក់ ប្តីប្រពន្ធ បានឆ្លើយបដិសេធចំពោះបទចោទប្រកាន់ខាងលើ និង និយាយថា ពួកគេមិនប្រព្រឹត្តអ្វី ដូចការចោទប្រកាន់នោះទេ។ ពួកគេនិយាយទៀតថា ពួកគាត់ក៏មិនបានដឹង ឬយកលុយពីក្មេងស្រីៗ ដែលធ្វើការជាមួយខ្លួន ឬទទួលបានកុំមីស្យុង លុយកាក់ពីពួកនាងៗនោះ ដែរ។ ពួកគេ បានសុំឲ្យតុលាការឧទ្ធរណ៍ មេត្តាលើកការចោទប្រកាន់ និងសម្រេចដោះលែងខ្លួន ឲ្យមានសេរីភាពវិញ ដើម្បីឆាប់បានវិលត្រឡប់ទៅមើលថែទាំ កូនតូចៗដែលកំពុងតែកំព្រាមេបាវិញ។ សំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៨ ព្រឹក៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2021080907.txt · Last modified: 2021/09/08 09:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki