website_news:2021080908

ពលករនៅតាមព្រំដែនកម្ពុជា-ថៃ ៨៧៩នាក់ត្រូវបានដឹកទៅដល់បណ្តាខេត្តគោលដៅក្នុងថ្ងៃនេះ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ កងពលតូចដឹកជញ្ជូនលេខ៩០ នៃកងទ័ពជើងគោក បានប្រើរថយន្តកងទ័ពដឹកជញ្ជូនពលករចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា បានចំនួន៨៧៩នាក់ ដែលស្មើនិង១០៤ជើង។ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្តស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងនោះកងពលតូចដឹកជញ្ជូនលេខ៩០ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩០ និងកងកម្លាំងជំនាញដឹកជញ្ជូន ដែលបានចាត់តាំងក្នុងបេសកកម្មនេះ នៅបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកពលករខ្មែរ ទៅដាក់នៅតាមបណ្តាគោលដៅដែលបានកំណត់ ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

សូមជម្រាបបថា កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ជាអង្គភាពជំនាញដឹកជញ្ជូនសម្ភារ: កម្លាំងទ័ព ធានាបម្រើប្រយុទ្ធ បច្ចុប្បន្នកំពុងទទួលបទបញ្ជាដឹកពលករចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា ដែលជាវិធានការមួយរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ តាមរយៈពលករចំណាកស្រុកទាំងនោះ៕ ដោយ៖អោម ចែតច័ន្ទណារ៉ា

website_news/2021080908.txt · Last modified: 2021/09/08 09:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki