website_news:2021081001

កម្លាំងអន្តរាគមន៍ ទប់ស្កាត់តាមបន្ទាត់ព្រំដែន ឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់

https://cen.com.kh/ Posted ByPen Srey NeatOctober 3, 2021

បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែនសហការជាមួយប៉ូលីសមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែន ក៏បានប្រទះឃើញពលករជាងសែសិបនាក់ លើគោលដៅពីផ្សេងគ្នា ដែលរត់គេចពី កងកម្លាំងល្បាតតាមព្រំដែន កម្លាំងចម្រុះបានសហការស្ទាក់ចាប់ពលករខ្មែរបានចំនួន ២៨នាក់ ស្រីចំនួន ១០នាក់ ដែលស្ថិតនៅត្រង់ចំណុចភូមិសិលាខ្មែរ និងភូមសាស្រ្តស្រុកម៉ាឡៃ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនរួចសាកសួរនាំ និង បានប្រគល់ជូននគរបាលព្រំដែនគោក ដោយឡែកពលករដែលគេចខ្លួនកំពុងបន្តស្រាវជ្រាវឆែកឆេររុករក និងមេខ្យល់បន្តទៀត ដើម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលជាសហគមន៍ កម្លាំងចំណុះកងពលតូចថ្មើរជើងលេខ៥១ មានអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១, ៥១៣, ៥១៤ និងកម្លាំចណុះទីបញ្ជាការ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាត ឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

website_news/2021081001.txt · Last modified: 2021/10/08 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki