website_news:2021081005

ឃុំខ្លួនមេខ្យល់០២នាក់ ពាក់ព័ន្ធការរត់ពន្ធមនុស្សជិត១០០នាក់ ទៅធ្វើការខុសច្បាប់នៅថៃ

https://cen.com.kh/ Posted ByPen Srey NeatOctober 4, 2021

ខេត្តបន្ទាយមានជ័យ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០២១ នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរស០២ នាក់ ដែលសង្ស័យជាមេខ្យល់ជួញដូរមនុស្ស ជាប់ពាក់ព័ន្ធនឹងការនាំមនុស្សជិត១០០នាក់ លួចឆ្លងដែនទៅធ្វើការ ដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ជាថ្នូរនឹងការទទួលប្រាក់ចំនួន៥,០០០បាត ក្នុងម្នាក់ៗ ពីពួកគេ។

មន្ត្រីនកងរាជអាវុធហត្ថ ប្រឆាំងការជួញដូរមនុស្សខេត្ត បានឲ្យដឹងថា ជនត្រូវចោទទាំង០២នាក់ ខាងលើនេះ មាន ទី ១-ឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៥៦ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់, ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ។ និង ទី ២ ឈ្មោះ យ៉ុង វីរ: ភេទប្រុស អាយុ៣៥ឆ្នាំ ស់នៅភូមិចំការគរ, ឃុំស្វាយចេក ស្រុកស្វាយចេក, ខេត្តបន្ទាយមានជ័យ ។ ពួកគេត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់ពីបទ: ការនាំចេញឆ្លងដែន ដោយមិនស្របច្បាប់ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី 0៥ ទៅ 0៧ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។ ពួកគេត្រូវបាន ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ បន្ទាប់ពីបាននាំមនុស្ស ជិត១០០នាក់ តាមច្រករបៀង ទៅធ្វើការ ដោយខុសច្បាប់ នៅក្នុងប្រទេសថៃ៕ ចន្ទា ភា

website_news/2021081005.txt · Last modified: 2021/10/08 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki