website_news:2021081102

ថៃបញ្ជូនពលករខ្មែរ ១២៦ នាក់ឲ្យត្រឡប់មកកម្ពុជាវិញតាមច្រក់អូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៥ វិច្ឆិកា ២០២១ដោយ Kang Tola

ថៃបញ្ជូនពលករខ្មែរ ដែលលួចចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ចំនួន១២៦នាក់ ឲ្យត្រឡប់មកកម្ពុជាវិញតាមច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ៥ ខែ វិច្ឆិកា ២០២១ ។ នេះបើយោងតាមប្រភពព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយ និងអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ អង្គភាពវរសេនាតូចលេខ ៨១៩ កងកម្លាំងប៉ុស្តិ៍អូរអន្លក់បានសហការជាមួយកងកម្លាំងយោធភូមិភាគទី៥ និងកងរាជអាវុធហត្ថបានទទួលយកពលករខ្មែរដែលបាន ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកក្នុងប្រទេសកម្ពុជាវិញតាមច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន១២៦នាក់ក្នុងនោះមានស្រីចំនួន៤៧នាក់ក្មេងចំនួន១១ នាក់ស្រី៧នាក់។ ប្រជាពលករខ្មែរទាំង ១២៦ នាក់នោះត្រូវបានកងកម្លាំងបានធ្វើការវាស់កំដៅនិងកត់ត្រារួចបន្ទាប់មកក្រុមគ្រូពេទ្យជំនាញដែលប្រចាំការនៅតាមតំបន់ព្រំដែនបាន យកសំណាកដើម្បីធ្វើតេស្តរហ័សរួចរាល់ហើយផងដែរ។ ជាលទ្ធផលក្រោយពីធ្វើតេស្តរហ័សពលករទាំង១២៦នាក់នោះគឺអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់។ ក្រុមការងារបានធ្វើការបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កបន្តនៅមណ្ឌលចត្តាឡីស័កអូរល្វាស្ថិតក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕ ដោយ ៖ ណារី

website_news/2021081102.txt · Last modified: 2021/11/08 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki