website_news:2021081104

អ្នកនាំពាក្យការបរទេសកម្ពុជា ៖ ២ថ្ងៃ អាជ្ញាធរថៃឃាត់ពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ជាង៧០នាក់

https://cen.com.kh/ Posted ByPen Srey NeatNovember 5, 2021

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួង ការបរទេសកម្ពុជា លោកកុយ គួង បានឲ្យដឹងនៅមុននេះបន្តិចថា កាលពីរសៀលថ្ងៃទី ០៤ និងព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន៧២នាក់ (ប្រុស៣៦ នាក់)នៅពីរចំណុចផ្សេងៗគ្នា។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

website_news/2021081104.txt · Last modified: 2021/11/08 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki