website_news:2021081105

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដាក់ចេញបទបញ្ជាត្រូវយកចិត្ដទុកដាក់ចេញល្បាត ត្រួតពិនិត្យ គ្រប់ចំណុចគោលដៅ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៥ វិច្ឆិកា ២០២១ដោយ Kang Tola

ឧត្តរមានជ័យ ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងមាត់ ដល់កងកម្លាំងតាមបណ្តាកងឯកភាពចំណុះទាំងអស់ ត្រូវយកចិត្ដទុកដាក់សហការជាមួយកងកម្លាំងចម្រុះក្នុងការរឹតបណ្តឹង ល្បាត នៅតាមខ្សែបន្ទាត់ព្រំដែន ការពារឲ្យបានការលួចឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ និងតាមគោលដៅត្រួតពិនិត្យរបស់ខ្លួន។ជាមួយនឹងការពង្រឹងការអនុវត្តបទបញ្ជានេះ កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តមរមានជ័យ បានសហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រក អូរស្មាច់ ច្រកថ្មដូន និងច្រជប់គគី និងសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ ប្រមូល និងដឹកជញ្ជូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ទៅដាក់នៅក្នុងមណ្ឌលចត្តាឡីស័ក ជាមួយគ្នានោះកម្លាំងមួយផ្នែកបាននៅប្រចាំការ ការពារ នៅតាមទីតាំងមណ្ឌលចត្តាឡីស័ក ទូទាំងក្នុងខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនថា នៅថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ មានបងប្អូនប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃ មកដល់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិអូស្មាច់សរុបចំនួន ៩៩នាក់ ស្រី ៣៨នាក់ បានយកទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលទាំង ០៩ ក្នុងខេត្តឧត្តរមានជ័យ៕ ដោយ ៖ ចាន់ ធី

website_news/2021081105.txt · Last modified: 2021/11/08 09:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki