website_news:2021081107

អាជ្ញាធរស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋ៣នាក់ ដែលវិលត្រឡប់ពីប្រទេសថៃ និងប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដែលប្រចាំការ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

https://gdlf-kh.com/ 05/11/2021 Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១១:១០នាទី នាថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ឌីម-ធុល (នាយរងប៉ុស្តិ៍) រួមជាមួយកម្លាំងផ្នែកស៊ើបការណ៍ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង-រ៉ើន (នាយផ្នែក) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១, វរសេនាតូចលេខ១ ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឡៃ-លឿន (មេបញ្ជាការកងអនុសេនាតូច) រួមជាមួយកម្លាំងកងអន្តរាគមន៍វរសេនាតូចលេខ១ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី អ៊ុក-រំដួល (ជំនួយការហ្វឹកហ្វឺន), កម្លាំងយោធាកងអនុសេនាធំគាំទ្រវរៈ៥៣៣ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឈឹម-សុភាព (មេបញ្ជាការកងអនុសេនាតូច) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញត្រង់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៣នាក់ ស្រី០១នាក់ ក្មេងស្រី០១នាក់។ បន្ទាប់ពីសាកសួរ, កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣។

website_news/2021081107.txt · Last modified: 2021/11/08 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki