website_news:2021081109

មេខ្យល់ម្នាក់ដែលបម្រុងនាំពលករ ១២ នាក់ ឆ្លងដែនទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន

https://www.postkhmer.com/national/ រី សុចាន់ | Publication date 06 November 2021 | 09:47 ICT

បាត់ដំបងៈ មេខ្យល់ម្នាក់ដែលបម្រុងនាំពលករ ១២ នាក់ ឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួននៅចំណុចក្រុមទី៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន នៅថ្ងៃទី៥ វិច្ឆិកា។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅថ្ងៃទី ៥ ខែវិច្ឆិកាថា៖ «ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការទប់ស្កាត់ពលករបម្រុងឆ្លងដែនទៅប្រទេសថៃ ខុសច្បាប់ចំនួន ១២ នាក់ (ស្រីចំនួន ៥នាក់ អនីតិជនចំនួន ២ នាក់) និងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់»។ បុរសជាមេខ្យល់មានអាយុ ៣៨ ឆ្នាំ មានទីលំនៅនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជននេះ បានសារភាពប្រាប់សមត្ថកិច្ចថា ការនាំមនុស្សចេញទៅប្រទេសថៃនេះ ខ្លួនបានយកប្រាក់ថ្លៃធ្វើដំណើរពីពលករក្នុងម្នាក់ពី ៦៥០០បាត (១៩៥ ដុល្លារ) ទៅ ១១៥០០ បាត (៣៤៥ ដុល្លារ)។ សមត្ថកិច្ចនគរបាលស្រុក សំពៅលូន បានកសាងសំណុំរឿងបញ្ជូនមេខ្យល់រូបនេះទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋត្រូវបានអប់រំណែនាំឱ្យវិលទៅលំនៅឋានវិញ៕

website_news/2021081109.txt · Last modified: 2021/11/08 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki