website_news:2021081201

ពលរដ្ឋ ៣០នាក់ ត្រូវបានកងកម្លាំងខេត្តបាត់ដំបង ទទួលយកមកកម្ពុជាវិញ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១

(បាត់ដំបង)៖ អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ កងកម្លាំងខេត្តបានទទួលប្រជាពលរដ្ឋ ដែលលួចឆ្លងដែនខុសច្បាប់ ពីភាគីតំរួតល្បាតព្រំដែនថៃ កងអនុសេនាធំលេខ ១២៦ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ៣០នាក់ ស្រី ០៩នាក់ និង ក្មេង០៥នាក់។

ក្រោយពីទទួល និងបានសាកសួររួច កងកម្លាំងបានឲ្យក្រុមគ្រូពេទ្យមកពិនិត្យសុខភាពពលរដ្ឋខាងលើ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានម្នាក់និងបានទទួលយកទៅព្យាបាល នៅមណ្ឌលចត្តាឡីស័ក នៅចំណុចត្រាវជូរ ភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចំណែកអ្នកអត់មានប័ណ្ណ ចាក់វ៉ាក់សាំង ០៣នាក់ យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក នៅចំណុចរោងចក្រម្សៅមី ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

website_news/2021081201.txt · Last modified: 2021/12/08 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki