website_news:2021081202

ឃាត់បានពលករខ្មែរប្រុងលួចឆ្លងដែនទាំងខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៨ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ០៩:០៩

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជួរមុខរួមមានយោធាផ្នែកសឹករង ស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោក លេខ៨១៥ប្រចាំបន្ទាត់ព្រំដែន ក្នុងឃុំអូរសំព័រស្រុកម៉ាឡៃ បានរួមគ្នាទប់ស្កាត់ពលករប្រុងលួចឆ្លងដែនជាបន្តបន្ទាប់បានចំនួន១២នាក់ គិតចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី០៨ ធ្នូ ២០២១នេះ ។ ការអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក៏ដូចជាបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្ត ទាំងពេលកន្លងមក និងបច្ចុប្បន្នកម្លាំងជួរមុខទាំង២អង្គភាពខាងលើ បានរួមគ្នាទប់ស្កាត់រាល់បទល្មើស ពិសេសពលករដែលប្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។ ជាក់ស្តែងនៅបន្ទាប់ព្រំដែនក្នុងភូមិសាស្ត្រឃុំអូរសំព័រ កម្លាំងជួរមុខទាំង២ បានរួមគ្នាទប់ស្កាត់ពលករប្រុងលួចឆ្លងដែនចំនួន២លើកដោយលើក ទី១កើតឡើងកាលពីព្រប់ថ្ងៃទី៣០ វិច្ឆិកាចំនួន៦នាក់ ស្រី២នាក់ និងលើកទី២ កើតឡើងកាលពីវេលាទៀបភ្លឺព្រឹកថ្ងៃទី៨ ធ្នូ ២០២១ ចំនួន៦នាក់ ស្រី៣ កុមាម្នាក់។ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ប្រាប់កោះសន្តិភាពថា ពលករទាំងនេះក្រោយពីធ្វើការអប់រំ មិនឲ្យពួកគេឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថាន ក៏បានឲ្យធ្វើកិច្ចសន្យាបន្ទាប់មកប្រគល់ពួកគេឲ្យទៅផ្នែកជំនាញនៃអធិការដ្ខាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

website_news/2021081202.txt · Last modified: 2021/12/08 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki