website_news:2021090303

តៃកុងរថយន្តដឹកពលករខ្មែរបម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃចំនួន៦ ត្រូវសមត្ថកិច្ចចាប់ឃាត់

https://www.facebook.com/neakmeasnews/ ចេញផ្សាយថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ដោយ ជីវ័ន្ត

(ខេត្តបន្ទាយមានជ័យ)÷ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាលវីរៈការពារព្រំដែនគោកលេខ ៨១៥ កាលពីយប់ថ្ងៃទី៦,ខែកុម្ភះ,ឆ្នាំ២០២១ បានអោយសារព័ត៌មានដឹងថា ពលករខ្មែរចំនួន ៦ នាក់និងតាកុងរថយន្តម្នាក់ផងដែរត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនខណៈពេលបម្រុងលួចឆ្លងដែនដោយខុសច្បាប់។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្នុងនោះមានស្រី៣នាក់រួមទាំងតៃកុងរថយន្តម្នាក់ផងដែរ ត្រូវបានកម្លាំងសមត្ថកិច្ចឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនរបស់នគរបាលការពារព្រំដែនលេខ៨១៥ធ្វើការឃាត់ខ្លួន។ តាមរបាយការណ៍របស់កម្លាំងនគរបាលវរការពារព្រំដែន៨១៥ បានឲ្យដឹងថា ពលករខ្មែរទាំង ៦នាក់មាន៖

១-ឈ្មោះសុខជោគជ័យភេទប្រុសអាយុ២១ ឆ្នាំរស់នៅភូមិអូរដា,ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

២,ឈ្មោះឡេង សោភា ភេទស្រីអាយុ ១៩ឆ្នាំនៅភូមិអូរដា,ឃុំបួរ,ស្រុកភ្នំព្រឹកខេត្តបាត់ដំបង

៣, ឈ្មោះឡេង ម៉ី ភេទស្រីអាយុ១៨ឆ្នាំ ភូមិអូរដា,ឃុំបួរ,ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

៤, ឈ្មោះអែន អន ភេទប្រុសអាយុ៣៧ ឆ្នាំរស់នៅភូមិពលី ឃុំព្រៃកន្តៀង,ស្រុកពាមរខេត្តព្រៃវែង

៥,តាន ប៊ុនសុង ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

៦,ឈ្មោះយឿន សៃយ៉ា ភេទស្រីអាយុ ២១ឆ្នាំរស់នៅភូមិក្បាលស្ពាន សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

៧, ឈ្មោះភោក គឹមសូត្រ ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិចាន់គីរី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតែកុងឡានដែលដឹកពលរខ្មែរ រថយន្តម៉ាកឆ្លាមពណ៌ប្រផេះស្លាកលេខបន្ទាយមានជ័យ 2A- 6945 ក្រោយពីធ្វើការសាកសួរបញ្ជូនពលករទាំង ៦ នាក់បញ្ជូនទៅណ្ឌលចត្តាឡីស័កចំណែកតៃកុងក្នុងរថយន្តត្រូវបានប្រគល់ជូនកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកម៉ាឡៃចាត់ការបន្តតាមនីតិវិធីច្បាប់។

website_news/2021090303.txt · Last modified: 2021/03/09 11:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki