website_news:2021090304

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២១

សៀមរាប៖ នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១១០នាក់ ស្រី ៥០នាក់ ក្នុងនោះកុមារា ៣នាក់ កុមារី ៨នាក់ មានដូចខាងក្រោម៖

១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៤២នាក់ ស្រី ២០នាក់ កុមារា ៣នាក់ កុមារី ៧នាក់។

៣- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៧នាក់ ស្រី ២នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៥៩នាក់ ស្រី ២៦នាក់ កុមារា ០០នាក់ កុមារី ១នាក់។

៥- ច្រកដូង ស្រុកកំរៀង÷ ចំនួន ២នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

សូមបញ្ជាក់៖ ពួកគាត់ទាំង ៩៨នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៤៩នាក់, ខេត្តបាត់ដំបង ចំនួន ២នាក់ និងឧត្តរមានជ័យចំនួន ៥៩នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

website_news/2021090304.txt · Last modified: 2021/03/09 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki