website_news:2021090602

ឧត្តរមានជ័យរកឃើញករណីឆ្លងថ្មីចំនួន ១៣ ករណីលើពលករចំណាកស្រុក

https://www.khmertimeskh.com/ June 8, 2021 ខ្មែរថាមស៍

រដ្ឋបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី៧ ខែមិថុនានេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើរោគវិនិច្ឆ័យករណីកូវីដ-១៩ថ្មីចំនួន ១៣ ករណីបន្ថែមទៀត។ ករណីទាំងនេះត្រូវបានរកឃើញលើពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ពួកគេក៏បានប្រកាសពីការជាសះស្បើយនៃអ្នកជំងឺចំនួនពីរនាក់ផងដែរ។ នៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យបានរាយការណ៍ថាមានករណីថសរុបចំនួន ៩០ ករណីនៅទូទាំងខេត្ត និង អ្នកជាសះស្បើយចំនួន ២៤ នាក់ ខណៈអ្នកកំពុងសំរាកព្យាបាលចំនួន ៦៦ នាក់៕

website_news/2021090602.txt · Last modified: 2021/06/09 12:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki