website_news:2021090702

អាជ្ញាធរក្រុងប៉ោយប៉ែតរឹតបន្តឹងការឃ្លាំមើលលើការវិលត្រឡប់របស់ពលករចំណាកស្រុក

https://www.khmertimeskh.com/ ខ្មែរថាមស៍ 08/07/2021

ស្របពេលដែលករណីឆ្លងនៅតែបន្តកើនឡើងនៅខេត្តបន្ទាយមានជ័យយ៉ាងឆាប់រហ័ស រួមទាំងករណីនាំចូលជាច្រើនទៀតនោះ ប៉ោយប៉ែតដែលជាក្រុងមួយរបស់ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមបង្កើនការឃ្លាំមើលរបស់ខ្លួនលើពលករកម្ពុជាដែលត្រឡប់មកពីប្រទេស ថៃ។

បើយោងតាមអភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុលបានឲ្យដឹងថា ចំនួនជនភៀសខ្លួនពីប្រទេសថៃមានការកើនឡើងជារៀងរាល់ថ្ងៃ ដែលនាំឲ្យមានការកើនឡើងនូវករណីនាំចូល។ លោកបានបញ្ជាក់បន្ថែមទៀតថា មន្ត្រីព្រំដែនបានបង្កើនការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យសុខភាពពលរដ្ឋ ស្របតាមស្តង់ដាររបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការកើនឡើងនូវករណីនាំចូល និងការរីករាលដាលដល់សហគមន៍។ ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ និងពលករចំណាកស្រុកដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា៕

website_news/2021090702.txt · Last modified: 2021/07/09 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki