website_news:2021090705

ឧត្តរមានជ័យមានករណីស្លាប់១នាក់ រកឃើញថ្មី១២៧ ករណី ក្នុងនោះ ១២៣ករណី ជាពលករមកពីថៃ

https://www.khmertimeskh.com/ កែវ រចនា / Khmer Times Khmer 09/04/2021

រដ្ឋបាលខេត្តឧត្តរមានជ័យ នៅនៅថ្ងៃទី៨ ខែកក្កដា បានស្រាវជ្រាវឃើញអ្នកជំងឺកូវីដ១៩ ថ្មីបន្ថែមទៀត សរុបមាន១២៧ករណី ក្នុងនោះ១២៣ ជាករណីនាំចូលពីប្រទេសថៃ ដែលជាពលករទើបវិលត្រឡប់មកស្រុកវិញ។ បន្ថែមពីនេះ ក៏មានករណីស្លាប់១នាក់ដែរ។ គិតត្រឹមថ្ងៃ៨ ខែកក្កដ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ១,៣១៨ករណី ក្នុងនោះ ១,១៨៥ ជាករណីនាំចូលពីប្រទេសថៃ ស្លាប់៤នាក់ ជាសះស្បើយ ២៩០នាក់ និង១,០២៣នាក់ទៀត កំពុងព្យាបាល។ អាជ្ញាធរខេត្ត សុំឱ្យប្រជាពលរដ្ឋ គោរពនូវវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ពិសេសអនុវត្តវិធីការពារខ្លួន ដោយមិនត្រូវធ្វេសប្រហែសឡើយ ដោយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ជាប់ជានិច្ច៕

website_news/2021090705.txt · Last modified: 2021/07/09 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki