website_news:2021090706

តាមការរាយការណ៍ ស្ត្រីនេប៉ាល់ត្រូវបាននាំមកលក់នៅកម្ពុជា

https://www.khmertimeskh.com/ 09/07/2021

ស្ត្រីជនជាតិនេប៉ាល់ម្នាក់ដែលអះអាងថា ខ្លួនត្រូវបានគេជួញដូរនៅប្រទេសកម្ពុជា បានដាក់ពាក្យបណ្តឹងទៅការិយាល័យជួញដូរមនុស្ស ដើម្បីទាមទារឱ្យមានសកម្មភាពប្រឆាំងនឹងក្រុមជួញដូរ។ ប៉ូលីសបាននិយាយថា ក្រុមជួញដូរមនុស្សមួយក្រុម រួមទាំងម្នាក់ឈ្មោះ Kisan Rai ផង មកពី Dhankuta ត្រូវបានចោទប្រកាន់ពីបទនាំស្ត្រីរូបនេះមកកាន់ប្រទេសកម្ពុជា ដែលនៅទីនោះនាងត្រូវបានរាយការណ៍ថា ត្រូវបានលក់ ក្រោមលេសនៃការផ្តល់ការងារផ្នែកសំណង់ដល់នាង និងទទួលបានប្រាក់ចំនួន ១០០,០០០ Rs ក្នុងមួយខែ។ ស្ត្រីរូបនេះត្រូវបានទាក់ទងតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook មុនពេលនាងក្លាយជាជនរងគ្រោះ។ ឥឡូវនេះ ឈ្មោះ Rai ត្រូវបានចាប់ខ្លួនតាមរបាយការណ៍បណ្តឹងរបស់ជនរងគ្រោះ។

ប៉ូលីសបាននិយាយថា ជនរងគ្រោះបានប្រគល់ប្រាក់ចំនួន Rs ៤៥០,០០០ ទៅឱ្យឈ្មោះ Rai ដើម្បីនាំនាងមកប្រទេសកម្ពុជា។ Rai បាននាំស្ត្រីនោះធ្វើដំណើរតាមផ្លូវ Kathmandu-Kakadvitta ក្នុងប្រទេសនេប៉ាល់ និងផ្លូវ Assam-Nagaland-Manipur ក្នុងប្រទេសឥណ្ឌា និងធ្វើដំណើរឆ្លងកាត់ប្រទេសថៃ មុនមកដល់ប្រទេស កម្ពុជា។ យោងតាមរបាយការណ៍ប៉ូលីសដែលផ្តល់ដោយជនរងគ្រោះបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា ជនរងគ្រោះត្រូវបានជួញដូរក្រោមលេសថា នាងត្រូវចម្អិនអាហារ និងរត់តុ។ អគ្គស្នងការប៉ូលីស Anurag Kumar Dwivedi បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ។ Khabarhub

website_news/2021090706.txt · Last modified: 2021/07/09 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki