website_news:2021090801

សម្តេចតតេជោ ហ៊ុន សែន ឲ្យបន្ថែមរថយន្តប្រមាណជា២០០គ្រឿង ដើម្បីដឹកពលករខ្មែរមកពីថៃ

https://cen-news.com/ Posted ByPen Srey NeatAugust 6, 2021

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ ពាក់ព័ន្ធការធ្វើចត្តាឡីស័ក របស់បងប្អូនពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ។ តាមសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កន្លងទៅនេះយើងបានធ្វើការបិទខ្ទប់បណ្តាខេត្តនៅតាមព្រំដែន កម្ពុជា ថៃ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ ប្រភេទដែលតា បូកបន្ថែមទៅ ដោយការជន់ជោរទៅ ដោយអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា ថៃ ។ ឥឡូវបានសង្កេតឃើញអំពីវត្តមាននៃបងប្អូន ជនរួមជាតិរបស់យើងដែល វិលត្រឡប់មកពីប្រទេថៃ ដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ យើងក៏បានខិតខំសម្រួលឲ្យបងប្អូនដែលមានជំងឺបានឆ្លងកាត់ព្រំដែន មកទទួលសេវាព្យាបាលនៅខាងទឹកដីកម្ពុជា បូកបន្ថែមទៅដោយការបញ្ជូន ស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គងបងប្អូននៅទីនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងមិនបានបំណងអូសបន្លាយពេល ដើម្បីពន្យារនូវការបិទខ្ទប់នោះទេ ហើយថែមលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបម្រើឲ្យកិច្ចការងារនេះ មានកិច្ចការងារមួយចំនួនដែលចាំបាច់អភិបាលរាជធានី ខេត្ត នៅខាងក្នុងត្រូវធ្វើ៖

ទី១.អភិបាលរាជធានី ខេត្ត ដែលនៅខាងក្នុងដែលមានពលករត្រឡប់មកវិញ ត្រូវតែរៀបចំឲ្យបានច្បាស់លាស់ដោយខិតខំបញ្ជូន អ្នកដែលកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ ហើយដែលមានស្ថានភាពធូរស្រាល ឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ គឺក្នុងគោល ដៅដើម្បីត្រៀមរៀបចំនូវទីកន្លែងសម្រាប់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា ថៃ ដើម្បីធ្វើ ចត្តាឡីស័កជំនួស។ ដូច្នេះសូមឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី សូមរៀបចំបន្ថែមនៅទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កសម្រាប់ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា ថៃ នឹងក៏ដូចជាដើម្បីទទួលយកបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា ថៃ ចូលទៅក្នុងមណ្ឌលចត្តាឡីស័ក នៅតាមទៅកន្លែងដែលបានរៀបចំ អីចឹងម្ខាងត្រូវរៀបចំទីកន្លែងថ្មី និងម្ខាងទៀតគឺត្រូវរៀបចំផ្ទេរអ្នក ដែលកំពុងធ្វើចត្តាឡីស័កទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបម្រុងទុកទីកន្លែងនេះសម្រាប់ទទួលបងប្អូនមកពីប្រទេសថៃ។

ទី២.គឺសូមឲ្យអង្គភាពដឹកជញ្ជូន របស់កងយោធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយ ដែលបានត្រៀមរៀបចំប្រមាណជា ២០០គ្រឿង បងប្អូនដែលបានធ្វើចត្តាឡីស័ក នៅតាមមណ្ឌលតាមព្រំដែនកម្ពុជា ថៃ ចំនួន៧ថ្ងៃរួចមកហើយនោះ ត្រូវដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកកាន់ខេត្តខាងក្រោយ ប្រគល់ឲ្យខេត្ត និងរាជធានីនៅខាងក្រោយ ដើម្បីបន្តធ្វើចត្តាឡីស័កនៅខាងក្នុង។ ធ្វើបែបនេះ ដើម្បីឲ្យបងប្អូនដែលមានមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា ថៃ មានទីកន្លែងសម្រាប់ឲ្យបងប្អូនដែលវិលមក កំពុងស្នាក់នៅត្រើយម្ខាងព្រំដែន ចូលមកធ្វើចត្តាឡីស័កជំនួសកន្លែងនោះ។ ក្រៅពីការរៀបចំបែបនេះ វិធីនេះគឺជាវិធីដែលត្រូវតែឲ្យកងកំម្លាង ពិសេសផ្នែកកងទ័ពដែលទទួលបន្ទុកដឹកជញ្ជូន បង្កើនរថយន្តហើយរៀបចំការដឹកជញ្ជូនបងប្អូន ដែលធ្វើចត្តាឡីស័កបាន៧ថ្ងៃរូចមកហើយ ត្រូវបញ្ជូនរថយន្តដឹកបងប្អូនទាំងនេះមកកាន់ខេត្ត រាជធានី នៅខាងក្រោយ”៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

website_news/2021090801.txt · Last modified: 2021/08/09 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki