website_news:2021090804

ឯកឧត្តម ងួន រតនៈ នាំយកស្បៀងនិងភេសជ្ជៈមួយចំនួន របស់សម្តេចក្រឡាហោមផ្តល់ជូនពលករខ្មែរ១១នាក់

https://www.facebook.com/cphnnews/ 6សីហា 2021 ម៉ោង 9:51 PM ·

បាត់ដំបង: នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់នាំសំខាន់ៗ និងស្ថាប័នមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខដល់ពលករខ្មែរចំនួន១១នាក់ ដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងគោលបំណងដើម្បីឆ្លងព្រំដែនចូលមកកាន់ស្រុកកំណើតខ្លួនវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចព្រំដែនថៃធ្វើការចាប់ឃាត់ខ្លួនក្នុងភូមិសាស្ត្រ ស្រុកខ្លងហាត ខេត្តស្រះកែវ មុនឆ្លងកាត់ព្រំដែនវិលត្រឡប់ចូលមកស្រុកខ្មែរ កាលពីថ្ងៃទី៤ខែសីហាកន្លងទៅនេះ ត្រូវបានឯកឧត្តមអភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូមួយក្រុមចុះពិនិត្យមើលពីស្ថានភាពរស់នៅក្នុងទឹកដីថៃ ដែលត្រូវបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែនរបស់ថៃក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ដែលជាប់ និងស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានពាំនាំគ្រឿងឧបភោគ-បរិភោគអង្ករ២០០គក្រ មី ត្រីខ និងភេសជ្ជៈមួយចំនួន ជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ទៅប្រគលជូនដល់បងប្អូនពលករទាំងនោះដល់ទីតាំងកំពុងបោះតង់ស្នាក់នៅ ដែលរៀបចំដោយអាជ្ញាធរថៃ នៅទីនោះ។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលធ្វើការឃាត់ទុក និងផ្តល់នូវទីតាំងឲ្យស្នាក់នៅជាបណ្តោះអាសន្នចំពោះពលករខ្មែរ។ដោយក្នុងនោះដែរឯកឧត្តមអភិបាលខេត្តនិងរ៉ាប់រងក្នុងការដោះស្រាយស្បៀងជូនបងប្អូនពលករទាំងនោះជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ភាគីថៃ សូមជួយផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីជួយទប់ស្កាត់នូវការឆ្លងដែនរបស់ពលករខ្មែរ សូមឲ្យបន្តជួយឃាតទុកនិងនាំមកកាន់ទីនេះឲ្យស្នាក់នៅជាបណ្តោះអាសន្នមួយរយៈសិន ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបិទខ្ទប់ព្រំដែនមិនឲ្យឆ្លងកាត់ ចេញចូល ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 បំប្លែងថ្មី ប្រភេទDelta។ ដោយ: ម៉ាលីស

website_news/2021090804.txt · Last modified: 2021/08/09 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki