website_news:2021090901

ឧត្តរមានជ័យៈពលករខ្មែរជិត១០ម៉ឺននាក់វិលចូលស្រុកកំណើតតាមច្រកអន្តរជាតិពីរ

https://www.rasmeinews.com/ 7 September, 2021

ដោយៈអូរស្មាច់/ឧត្ដរមានជ័យៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ០២១មានប្រជាពលពលរដ្ឋ និងពលករខ្មែរដែលបានឆ្លងដែនពីប្រទេសថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ (ក្រុងសំរោង) និងច្រកទ្វារព្រំដែនអន្តរជាតិជាំសាងាំ (ស្រុកអន្លង់វែង) ដែលអាជ្ញាធរថៃអនុញ្ញាតឱ្យចេញ មានចំនួន ៩៨.៤៧២នាក់ (ស្រី ៤៤.០៦៩នាក់)ហើយរដ្ឋបាលខេត្តនេះបានប្រើប្រាស់មណ្ឌលចត្តាឡីស័កចំនួន២០ទីតាំង,មណ្ឌលព្យាបាលចំនួន១៣ទីតាំង។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តឧត្ដរមានជ័យ តាមប្រព័ន្ធវីដេអូលោកអភិបាលខេត្ត បានបន្តថា ក្រុមគ្រូពេទ្យក្នុងខេត្តនេះក៏បានរកឃើញករណីកូវីដ១៩ សរុបចំនួន៧.១៤១នាក់។ ក្នុងនោះមានករណីនាំចូលចំនួន ៥.៧៧១នាក់ និងករណីសហគមន៍ចំនួន១.៣៧០នាក់, បានសម្រាកព្យាបាលចំនួន៤.៩៥៧នាក់,ជាសះស្បើយ ចំំនួន៣.៤៦០នាក់,ស្លាប់១៤នាក់ និងកំពុងសម្រាក ព្យាបាលបច្ចុប្បន្នចំនួន១.៤៨៣នាក់។ លោកអភិបាលខេត្តបញ្ជាក់ថា សម្រាប់ការងារចាក់វ៉ាក់សាំងមានប្រជាពលរដ្ឋសរុបប្រមាណចំនួន១៩៣.០១៣នាក់ ទទូលការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ បានជាងចំនួន១៦ម៉ឺននាក់ស្មើជាង៨០ភាគរយមកដល់ពេល នេះ៕សរន

website_news/2021090901.txt · Last modified: 2021/09/09 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki