website_news:2021090905

ក្រសួងកិច្ចការនារីជ្រើសរើស យកខេត្តសៀមរាប ជាខេត្តគំរូ ទប់ស្កាត់អំពើហង្សា

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព ក្រុមការងារឆ្លើយតប ជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងនោះ ក្រសួងកិច្ចការនារីជ្រើសរើស យកខេត្តសៀមរាប ជាខេត្តគំរូ ទប់ស្កាត់អំពើហង្សា។ នេះបើយោងតាមមន្ទីរព័ត៌មាន ខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមប្រពន្ធ័វីដេអូ បញ្ជូនរូបភាព និងសំឡេង កម្មវិធី ZOOM ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តសៀមរាប , លោកស្រីយូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តសៀមរាប និង ប្រតិភូតំណាងក្រសួងកិច្ចការនារី។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំជាផែនការសកម្មភាពសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនេះ ព្រោះថា ខេត្តសៀមរាប ជាខេត្តដែលនាំមុខគេក្នុងវិស័យទេសចរណ៍ ដូច្នេះការរំលោភបំពានពាក់ព័ន្ធនឹងយេនឌ័រនេះក៏កើតមានដែរ ដែលការណ៍នេះ យើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យមានភាពល្អប្រសើរ ។ លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមថា កន្លងមកខេត្តសៀមរាប ត្រូវបានក្រសួងកិច្ចការនារីជ្រើសរើសជាខេត្តគំរូ នៅក្នុងការទប់ស្កាត់អំពើហង្សាពាក់ព័ន្ធនឹងយេនឌ័រនេះ ដូច្នេះដើម្បីរក្សាបាននូវកិត្តិនាមនេះ តាមរយៈនៃកិច្ចប្រជុំនេះ សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រ គ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ , ការរំលោភផ្លូវភេទ និងការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១២របស់ខេត្ត ត្រូវរៀបចំឲ្យមានក្រុមការងារនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ៕

website_news/2021090905.txt · Last modified: 2021/09/09 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki