website_news:2021090906

១ថ្ងៃពលករខ្មែរត្រឡប់ពីថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមាន៣២៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៨នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៨ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១៥:៥៨

បន្ទាយមានជ័យ ៖ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ព្រឹត្តិការ២០ កុម្ភៈ ២០២១ មានចំនួន៦៤,៣៦៤នាក់ ។ ដោយយោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ រយៈពេល១ថ្ងៃ មានពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលកម្ពុជាវិញ តាមច្រក២ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានច្រកអូរបីជាន់ ស្រុកអូរជ្រៅ ច្រកបឹងត្រកួន ស្រុកថ្មពួក មានចំនួន៣២៥នាក់ ស្រី១៤៥នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ មានចំនួន១៨នាក់ ស្រី១០នាក់ ។

ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា វិញមានចំនួន៦៤,៣៦៤នាក់ ស្រី២៨.៨១៥នាក់ និងពលករខ្មែរដែលបានពិនិត្យសុខភាពយកសំណាកមានចំនួន៥៥.៧២៤នាក់ ស្រី២៤.៤៥៣នាក់ ពលករខ្មែរដែលត្រូវបានបញ្ជូនចេញទៅតាមមូលដ្ឋានខ្លួន មានចំនួន៥៩.៤៥៩នាក់ ស្រី២៦.៦៩០នាក់ និងពលករខ្មែរដែលត្រូវបានធ្វើចត្តាឡីស័កមានចំនួន៤៣.០៨៨នាក់ ស្រី២០.៣៧៧នាក់ និងកំពុងធ្វើចត្តាឡីស័ក និងព្យាបាលកូវីដ១៩ មានចំនួន៥.១៨៣នាក់ ស្រី២.២៥៤នាក់ ៕

website_news/2021090906.txt · Last modified: 2021/09/09 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki