website_news:2021091201

ឃាត់ខ្លួន និងណែនាំលើពលករខ្មែរ ៩នាក់ ប៉ុនប៉ងឆ្លងដែនចូលថៃដោយខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៣ ធ្នូ ២០២១ដោយ Sorn Phanith

ពលករប្រុសស្រីចំនួន ០៩ នាក់ ត្រូវសមត្ថកិច្ចការពារព្រំដែនកម្ពុជាថៃ បានឃាត់ខ្លួន ខណៈពួកគេប៉ុនប៉ងឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ដោយចូលមកអប់រំ និងធ្វើកិច្ចសន្យា កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ នេះ។ ករណីខាងលើនេះ ត្រូវបាននគរបាលការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១ នេះថា ក្រោមការអនុវត្តវិធានការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា និងថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញចូលខុសច្បាប់ឆ្លងដែនចូលទឹកដីថៃទប់ស្កាត់ និងឃាត់ខ្លួនពលករ០៩នាក់ប៉ុនប៉ងឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់យកមកអប់រំ។

ប្រភពខាងលើបន្តថា ការឃាត់ខ្លួនពលករខាងលើបានធ្វើឡើងកាលពីថ្ងៃទី ០២ ខែធ្នូថ្មីៗនេះ ដោយកងកម្លាំងចម្រុះប្រចាំតំបន់ព្រំដែន បានចុះបង្ក្រាបទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែនរបស់ក្រុមពលករខាងលើនៅក្នុងភូមិសាស្ត្រតំបន់ព្រំដែនកម្ពុជា និងថៃ ដែលពលករខាងលើបានធ្វើសកម្មភាពឆ្លងដែននៅត្រង់ចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមាជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សរុបចំនួន ០៩ នាក់ ក្នុងនោះបុរសចំនួន ០៣ នាក់និ ងស្ត្រីចំនួន ០៥ នាក់ និងក្មេង ១ នាក់ផង។ ពលករទាំង០៩នាក់ខាងលើ ក្រោយការបង្ក្រាបកម្លាំងជំនាញបានធ្វើការអប់រំណែនាំ និងសាកសួរស្វែងរកមុខសញ្ញាមេខ្យល់រួចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕ អត្ថបទ៖ សៅ សារិទ្ធ

website_news/2021091201.txt · Last modified: 2021/12/09 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki