website_news:2021091205

រថយន្តដឹកពលករ ក្រឡាប់ស្លា.ប់៣នាក់ របួស១៥នាក់ ក្នុងប្រទេសថៃ ខណៈអ្នកបើកបរព្យាយាមរត់គេចពីប៉ូលីស

https://kohsantepheapdaily.com.kh/ ០៨ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ១៥:៣៥

បាងកក ៖ ជនចំណាកស្រុក មីយ៉ាន់ម៉ា ៣នាក់ បានស្លា.ប់នៅនឹងកន្លែង និង១៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរារណ៍ នៅពេលដែលរថយន្តដឹកពលករ បានក្រឡាប់ខណៈពេលព្យាយាមបើករត់គេចពីប៉ូលីស នៅលើផ្លូវហាយវេ នៅព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាមសារព័ត៌មានរបស់ថៃ The Nation ។

ឧត្តមសេនីយ៏ទោ Chaiwichit Saensub តម្រួតចរាចរណ៍ បាននិយាយថា លោកបានអោយសញ្ញា រថយន្តដែលសង្ស័យថា អោយឈប់ នៅច្រកព្រំព្រទល់ខេត្តស៊ីងបុរី ប៉ុន្តែអ្នកបើកបរ បានបើកឆ្លងកាត់ប៉ារាស់ ក្នុងល្បឿនលឿន ។ ភ្លាមៗនោះលោកឧត្តមសេនីយ៏ទោ បានបើករថយន្តតាមពីក្រោយរថយន្ត Toyota Vigo ពណ៌ប្រផេះ ឆ្ពោះចូលទៅទីក្រុងអយុធ្យា ដែលជាកន្លែងដែលបានក្រឡាប់នៅជិតភូមិ ឃុង បាណា ក្នុងស្រុកមហារ៉ាត់ ។ អ្នកដំណើរជាច្រើននាក់ បានធ្លាក់ពីលើរថយន្ត ខណៈពេលក្រឡាប់នោះ ។

អ្នកដំណើរប្រុស ៣នាក់ បានស្លា.ប់ដោយសារការប៉ះទង្គិចធ្ងន់ធ្ងរ ចំណែក១៥នាក់ទៀត រងរបួស ក្នុងនោះ១១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មហារ៉ាត់ និង៤នាក់ទៀត ទៅមន្ទីរពេទ្យ អង្គថុង ។ អ្នកដំណើរទាំងអស់ ជាជនជាតិមីយ៉ាន់ម៉ា ។ ចំណែករថយន្ត បានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនឃើញអ្នកបើកបរឡើយ ។ ប៉ូលិសបានសន្និដ្ឋានថា ប្រហែលជាបានរត់គេចខ្លួនបន្ទាប់ពីគ្រោះថ្នាក់នេះភ្លាមៗ ។ ជនចំណាកស្រុកម្នាក់ ក្នុងចំណោមអ្នករងរបួស បានប្រាប់តម្រួតថៃ ថា រថយន្តនេះ ជារបស់ក្រុមក្មេងទំនើង ដែលបានរត់ពន្ធពលករចំណាកស្រុក ពីមីយ៉ាន់ម៉ា ចូលប្រទេសថៃ ។ ប៉ូលិសកំពុងប្រមូលភស្តុតាង ដើម្បីស្រាវជ្រាវតាមចាប់អ្នកបើកបរ និងក្រុមក្មេងទំនើង ដែលនៅពីក្រោយប្រតិបត្តិការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ ៕

website_news/2021091205.txt · Last modified: 2021/12/09 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki