website_news:2021100205

នគរបាលប៉ុស្តិ៍ចក្រី ស្រុកសំពៅលូន សហការទទួលពលរដ្ឋខ្មែរ៣នាក់មកពីប្រទេស បញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យកូនភ្នំ៣២

http://cambodiapolice.com/policekh/ 2:04 pm 9 កុម្ភះ 2021

ខេត្តបាត់ដំបង ៖ នាថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្ដិ៍ព្រំដែនចក្រី នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន បានសហការជាមួយកម្លាំងយោធាវសេនាតូចលេខ១ និងកងអនុសេនាធំទី២ ទទួលប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃវិញ ត្រង់ចំណុច និងភូមិសាស្ត្រ ភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូនចំនួន៣នាក់ ក្នុងនោះក្មេងប្រុស ១នាក់ និងក្មេងស្រី១នាក់ ។ បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះ រួមទាំងធ្វើការអប់រំណែនាំរួច កម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅធ្វើការចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021100205.txt · Last modified: 2021/02/10 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki