website_news:2021100206

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១

សៀមរាប៖ នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភ: ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៥៤នាក់ ស្រី ២២នាក់ ក្នុងនោះកុមារា ២នាក់ កុមារី ២នាក់ មានដូចខាងក្រោម៖

១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ២នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ២១នាក់ ស្រី ៧នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

៣- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ១៤នាក់ ស្រី ៦នាក់ កុមារា ២នាក់ កុមារី ១នាក់។

៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ១៧នាក់ ស្រី ៩នាក់ កុមារា ០០នាក់ កុមារី ១នាក់។

៥- ច្រកដូង ស្រុកកំរៀង÷ ចំនួន ៨នាក់ ស្រីចំនួន ៣នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

សូមបញ្ជាក់៖ ពួកគាត់ទាំង ៥៤នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៣៧នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ១៧នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប ផ្សាយដោយ៖ ធូ កុសល

website_news/2021100206.txt · Last modified: 2021/02/10 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki