website_news:2021100208

ពលរដ្ឋនៅតែបន្តត្រឡប់ពីថៃ និងត្រូវថៃចាប់បញ្ជូន១ថ្ងៃជិត២០០នាក់

https://kohsantepheapdaily.com.kh/ ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ០៩:៥០

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋនៅតែបន្តត្រឡប់ពីប្រទេសថៃ និងត្រូវភាគីថៃចាប់បញ្ជូនមកវិញក្នុង១ថ្ងៃជិត២០០នាក់ រហូតពេលនេះបានធ្វើចត្តាឡីស័កជាង១៥.០០០នាក់ ក្នុងខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ និងភាគីថៃចាប់បញ្ជូនមានចំនួន១៦០នាក់ ស្រី៨៨នាក់ បើប្រៀបធៀបកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន១១៧នាក់ ស្រី៤៧នាក់ក្រោយពេល ដែលក្រុមការងារធ្វើការពិនិត្យ និងធ្វើចត្តាឡីស័កនៅច្រកព្រំដែនអូរបីជាន់ស្រុកអូរជ្រៅហើយត្រូវបានដឹកតាមរថយន្តក្រសួងការពារជាតិដាក់តាមមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងខេត្តបន្ទាយមានជ័យ។

លោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលប្រតិបត្តិការឆ្លងជំងឺកូវីដ១៩ ជាសហគមន៍នៅប្រទេសថៃ និងជាសារណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានពង្រឹងការត្រួតពិនិត្យនិងធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលតាមច្រកភូមិសាស្គ្រខេត្តបន្ទាយមានជ័យនៅច្រកក្នុងស្រុកម៉ាឡៃ និងនៅច្រកបឹងត្រកួន ស្រុកថ្មពួក និងច្រកអូរបីជាន់ស្រុកអូរជ្រៅចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានមណ្ឌលចត្តាឡីស័កចំនួន១៧កន្លែងមានប្រជាពលរដ្ឋចំនួន១៥.១៦៩នាក់ស្រី៦,៧៩១នាក់ ហើយត្រូវបានធ្វើតេស្តយកសំណាកវិភាគមានចំនួន១៥,៦៦៤នាក់ស្រី៧.០១០នាក់ និងត្រូវបញ្ជប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃអនុញ្ញាតិអោយត្រឡប់ទៅមូលដ្ឋានវិញមានចំនួន១១,៣៨២នាក់ស្រី៥.១៥៤នាក់ និងកំពុងធ្វើចត្តាឡីស័កមានចំនួន៨,៥៦១នាក់ស្រី៣,៨៩៨នាក់៕

website_news/2021100208.txt · Last modified: 2021/02/10 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki