website_news:2021100502

ពលករខ្មែរ២០នាក់ លួចឆ្លងពីថៃចូលខ្មែរ ត្រូវកម្លាំងចម្រុះឃាត់បញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៨ ឧសភា ២០២១ ដោយ Kang Tola

បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន២០នាក់ លួចឆ្លងដែនពីប្រទេសថៃចូលមកខ្មែរ តាមច្រករបៀងត្រូវកម្លាំងចំរុះឃាត់បានទាំងយប់បញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃនៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចគោលដៅទំនប់ដាច់ ភូមិសូរិយា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ បានប្រាប់ឲ្យដឹងថា ដោយអនុវត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងព្រំដែន៥០៣ និង ប៉ូលិស ៩១១ ចេញល្បាតនៅចំណុចគោលដៅទំនប់ដាច់បានប្រទះឃើញពលករខ្មែរចេញពីប្រទេសថៃមាន ប្រុស ស្រី២០នាក់បានឃាត់សួរនាំ។ កម្លាំងចំរុះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តទៀតថា ពលករខ្មែរទាំង២០នាក់នេះក្រោយពីសមត្ថកិច្ចសួរនាំពួកគាត់បានប្រាប់ឲ្យដឹងថា ពួកគាត់មកពីប្រទេសថៃក្រោយពីអាជ្ញាធរថៃធ្វើការរឹតបណ្តឹងនៅកន្លែងធ្វើការងារស្របពេលកូវីដ.១៩ កំពុងឆ្លងខ្លាំងផងទើបពួកខ្លួនវិលត្រឡប់មកស្រុកកំណើតវិញតាមច្រករបៀងសំណាងណាស់តម្រួតថៃមិនបានកាក់។ បន្ទាប់ពីធ្វើការសាកសួររួចកម្លាំងសមត្ថកិច្ចចម្រុះបានប្រគល់ពួកគាត់ជូនផ្នែកជំនាញបញ្ជូនទៅធ្វើចត្តាឡីស័ក នៅកន្លែងបានកំណត់ឲ្យគ្រប់១៤ថ្ងៃទើបអាចឲ្យវិលទៅផ្ទះវិញបាន៕ ដោយ ៖ វ៉ាន់ ណាង

website_news/2021100502.txt · Last modified: 2021/05/10 11:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki