website_news:2021100506

រដ្ឋបាលខេត្តបាត់ដំបង ៖ ពលករខ្មែរចំនួនពីរនាក់ មកពីថៃមានវិជ្ជមានកូវីដ១៩

https://cen-news.com/ ByPen Srey Neat May 8, 2021

ភ្នំពេញ ៖ រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាពលករវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ ចំនួន ២នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

១-ឈ្មោះ តុ វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ផ្កា នៅប្រទេសថៃ។

២-ឈ្មោះ សឺន សុង ភេទប្រុស អាយុ ៣០ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ផ្កា នៅប្រទេសថៃ។

រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ខាងលើ បានវិលត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ តាមច្រកទ្វារតំបន់ព្រំដែន អូរអន្លក់ ស្រុកកំរៀង ហើយត្រូវបញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅក្នុងវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ឃើញថា៖ មានជំងឺ កូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា ចាប់ផ្តើមពីមានការ ផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៤២នាក់ បានព្យាបាលជាសះស្បើយ ២៨នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕ រក្សាសិទ្ធិ: ចេស្តារ

website_news/2021100506.txt · Last modified: 2021/05/10 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki