website_news:2021100605

ពលករខ្មែរចំនួន ២១នាក់ ត្រូវទាហានថៃចាប់ខ្លួន ក្នុងពេលលបឆ្លងដែនចូលទឹកដីថៃ ខុសច្បាប់

https://l.facebook.com/Fneakmeasnews.com ចេញផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដោយ ជីវ័ន្ត

ប្រទេសថៃ ៖ ពលករខ្មែរដែលត្រូវមេខ្យល់បោះបង់ចោលក្នុងព្រៃ ចំនួន ២១ នាក់ ត្រូវបានទាហានព្រំដែនថៃចាប់ខ្លួន ដោយមិនអនុញ្ញាតអោយចូលទៅក្នុងទឹកដីថៃឡើយ បន្ទាប់ពីពលករទាំងនេះបម្រុងឆ្លងចូលទៅរកការងារធ្វើនារដូវកូវីដ ១៩ កំពុងវាយលុកខ្លាំងនៅក្នុងប្រទេសថៃ ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចកូនដំរី ក្នុងឃុំតាផាយ៉ា ស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដោយពលករខ្មែរសរុបមានចំនួន ២១ នាក់ ក្នុងនោះមាន ប្រុស៧ នាក់ ស្រី ១៤ នាក់ ។ ពួកគេបានសារភាពថា ការឆ្លងចូលទៅក្នុងទឹកដីថៃតាមច្រករបៀងនេះ គឺមានមេខ្យល់ជាអ្នកនាំមុខ ប៉ុន្តែក្រោយពីដឹងថាមានទាហានថៃនៅខាងមុខ មេខ្យល់ក៏បានគេខ្លួនបាត់ស្រមោល ដោយបោះបង់ពួកគេអោយនៅក្នុងព្រៃ មិនដឹងទៅខាងណា ទើបត្រូវថៃឃាត់ខ្លួនតែម្តង។ ទិសដៅដែលពួកគេទៅ គឺបម្រុងទៅរកការងារធ្វើនៅក្នុងខេត្ត ឈុនបុរី និងខេត្ត សមុទ្រប្រាកាន ។ ក្រោយពីបានត្រួតពិនិត្យកម្តៅរួចមក ភាគីថៃសម្រេចបញ្ជូនពលករទាំង២១ នាក់ មកកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទយមានជ័យ ៕

website_news/2021100605.txt · Last modified: 2021/06/11 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki