website_news:2021100701

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ពលករមកពីថៃ ៥០០នាក់ មានជិត ២០០នាក់ ឆ្លងកូវីដ តែ Delta មិនទាន់ឆ្លងចូលសហគមន៍នៅឡើយទេ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១

(ភ្នំពេញ)៖ ក្នុងខ្លីបជាសំឡេង ដែលទំនងជាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវិដេអូ Zoom នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ពលករខ្មែរ មកពីថៃ ៥០០នាក់ មានជាង ២០០នាក់ រកឃើញឆ្លងកូវីដ។ ក្នុងនោះ មេរោគបំប្លែងខ្លួនថ្មី Delta មិនទាន់ឆ្លងរាលដាលចូលសហគមន៍ទេ។ ដូច្នេះ យើងត្រូវខិតខំបន្តទប់ស្កាត់ឱ្យបានជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «អាល់ហ្វា វាបានចូលមកហើយ ដែលកំពុងឆ្លងរាល់ថ្ងៃ។ ប៉ុន្តែបើដែលតា ឆ្លងចូលក្នុងសហគមន៍ទៀត មហន្តរាយពិតជាកើតមាននៅក្នុងប្រទេសរបស់យើង។ លើកនេះ ខុសពីលើកមុន! ពលករមកពីថៃ លើកមុន ១០០០នាក់ កូវីដ មានត្រឹមតែ ២០-៣០នាក់។ ប៉ុន្តែឥឡូវមក ៣០០នាក់ កូវីដឡើងជាង ១០០នាក់។ ៥០០នាក់ កូវីដឡើងជិត ២០០នាក់ ហើយប្រមូលផ្តុំទៅលើខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ឯការរុករកឃើញ Delta គឺនៅក្នុងការនាំចូលទាំងអស់ មិនទាន់មានការឆ្លងចូលនៅសហគមន៍ទេ។ អីចឹង ត្រូវខិតខំទប់ស្កាត់»៕

website_news/2021100701.txt · Last modified: 2021/07/12 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki