website_news:2021100809

អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នាំស្បៀងអាហារចែកជូនពលករខ្មែរជាប់តាមព្រំដែន

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ៨ សីហា ២០២១ដោយ Dy Bunnara

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយមូលនិធិបណ្តាញលើកកម្ពស់គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋថៃ-កម្ពុជា ចុះជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរចំនួន២៤៧នាក់ និងក្មេង២២នាក់ ដែលកំពុងស្នាក់នៅច្រក ព្រំដែនស្រុកតាប្រាយ៉ា ខេត្តសាកែវ។

បើតាមលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្បៀងអាហារទាំងនោះរួមមាន មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោសំរាប់កូនក្មេង មើមឆៃថាវ ខ្ទឹមក្រហម ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ ថ្នាំពេទ្យ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ព្រមទាំងបាយចំនួន២៥០ ប្រអប់ សំរាប់ប្រើប្រាស់ និងទទួលទានជាបណ្តោះអាសន្ន ក្នុងរយ:ពេលរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។ លោកបញ្ជាក់ថា ពេលនេះ ពួកគេកំពុងស្នាក់នៅច្រកព្រំដែនស្រុកតាប្រាយ៉ា ខេត្តសាកែវ ទល់មុខនឹងច្រកតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ រង់ចាំវិលត្រឡប់មកប្រទេសកម្ពុជាវិញ៕ អត្ថបទ៖ កោះកែវ

website_news/2021100809.txt · Last modified: 2021/08/10 12:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki