website_news:2021100902

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនគរបាលសហព័ន្ធអូរស្រ្តាលី រួមគ្នាទប់ស្កាត់បង្រ្កាបបទល្មើស

https://cen.com.kh/ Posted ByPen Srey NeatSeptember 10, 2021

បន្ទាយមានជ័យ ៖ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឱ្យ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ ដឹកនាំលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ចូលរួមសំណេះសំណាលសម្តែងការគួរសមជាមួយលោក Anthony Maguire នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូរស្រ្តាលីប្រចាំស្ថានទូតអូស្ត្រាលី តាមប្រព័ន្ធវីឌីអូ ZOOM នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម, ការបង្ក្រាបបទល្មើសឧក្រិដ្ឋជនឆ្លងដែន, បទល្មើសគ្រឿងញៀន, បទល្មើសជួញដូរមនុស្ស, បទល្មើសពលករឆ្លងដែនខុសច្បាប់, ការគ្រប់គ្រងលើពលរដ្ឋចំណូលស្រុក-ចំណាកស្រុកតាមមូលដ្ឋាន, ការផ្ដល់ថ្នាំវ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩។

លោក Anthony Maguire នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូរស្រ្តាលីប្រចាំស្ថានទូតអូស្ត្រាលី បានសំណូមពរមកថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យ ជួយសម្រួលលើកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021100902.txt · Last modified: 2021/09/10 11:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki