website_news:2021100903

បញ្ជូនបក្សពួកមេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ទៅតុលាការ40

https://kohsantepheapdaily.com.kh/ ប៉ៃលិន១០ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ០៩:៤៤

ខេត្តប៉ៃលិន ៖ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទម្នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិនហើយ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ដែលជាប់ទោសពីបទ (នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់) ។ ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនសង្ស័យរូបនេះ បានលួចនាំពលករខុសច្បាប់ជិត៥០នាក់ចេញពីខេត្តប៉ៃលិន ទៅធ្វើការជាពលករបេះផ្លែមៀនប៉ៃលិន ហៅតាង៉ែន នៅខេត្តចាន់បូរី ប្រទេសថៃ ។

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង០២ និង៣៥នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនបក្សពួករបស់មេខ្យល់ម្នាក់ឈ្មោះ សុខ ប៊ុនថាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបាននាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ចំនួន៤៧នាក់ ក្នុងនោះ ស្រី២៧នាក់ ក្មេង០៨នាក់ ទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធី និងយោងតាមការចង្អុលបង្ហាញផ្ទាល់របស់លោកឧត្តមសេនីយ៍ សេង សុគន្ធ ស្នងការ នគរបាលខេត្តប៉ៃលិន ហើយជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអាយ្យការអមសាលាដំបូងខេត្តប៉ៃលិន ចាត់ការតាមនីតិវិធី ។

សូមរំលឹកថា ៖ ពលករខ្មែរចំនួន៤៧នាក់ បានចាញ់បោកមេខ្យល់ ហើយត្រូវទាហានឈុតខ្មៅថៃចាប់ខ្លួន ក្រោយលួចឆ្លងដែនខុសច្បាប់ទៅធ្វើជាកម្មករបេះផ្លែមៀន ដោយម្នាក់ៗបង់ប្រាក់ឱ្យទៅគេអស់ជាច្រើន ទើបពលករខ្មែរចំនួន៤៧នាក់ ដែលហ៊ានឆ្លងដែនខុសច្បាប់ តាមច្រករបៀងខេត្តប៉ៃលិន ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ធ្វើការចាប់ឃាត់ខ្លួន ខណៈពេលដែលពួកគេចូលទៅក្នុងទឹកដីថៃ ដើម្បីធ្វើជាកម្មករបេះផ្លែមៀន (ហៅតាង៉ែន) នៅក្នុងទឹកដីខេត្តចាន់បុរី ប្រទេសថៃ ។ សូមរំលឹកទៀតថា នៅមុនពេលកើតហេតុ មានពលករខ្មែរចំនួន៤៧នាក់ បានជឿតាមការឆបោករបស់មេខ្យល់ ក៏នាំគ្នាលួចឆ្លងព្រំដែនចូលទៅក្នុងទឹកដីប្រទេសថៃ ដោយបាននាំគ្នាដើរកាត់តាមចំការដំណាំ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងចុះល្បាត តាមព្រំដែនក៏ស្ទាក់ចាប់ឃាត់ខ្លួនតែម្តង៕

website_news/2021100903.txt · Last modified: 2021/09/10 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki