website_news:2021101102

សង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១០០ស្ថាប័នទាមទារឲ្យអាជ្ញាធរថៃដោះលែងពលករខ្មែរ ៧នាក់

https://www.rfa.org/khmer/news/ ដោយ ខែ សុណង 2021-11-06

សង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១០០ ស្ថាប័នចាត់ទុកការបន្តឃុំខ្លួនពលករខ្មែរ ៧នាក់ ពីសំណាក់អាជ្ញាធរក្រុងបាងកក ប្រទេសថៃ (Thailand) ថា ជាការរំលោភបំពានសិទ្ធិមនុស្ស។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងនោះមានដូចជា អង្គការសង់ត្រាល់ (Central) លីកាដូ (Licadho) បណ្ដាញពលករតំបន់មេគង្គ (MMN) មូលនិធិធនធានអាស៊ី (ARF) មូលនិធិសម្រាប់សិទ្ធិជំនួយប្រចាំប្រទេសថៃ (HRDF) និងមជ្ឈមណ្ឌលជំនួយការសម្រាប់កម្មករប្រចាំប្រទេសហ្វីលីពីន (WAC) ជាដើម បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី១ ខែវិច្ឆិកា។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលក្រុងបាងកក ដោះលែងពលករខ្មែរ ៧នាក់ជាបន្ទាន់ ដោយចាត់ទុកការចាប់ខ្លួននេះ ថា ជាការរំលោភបំពានសិទ្ធិមនុស្ស បន្ទាប់ពីការសម្រេចរបស់រដ្ឋាភិបាលក្រុងបាងកក ផ្ដល់ការលើកលែងចំពោះពលករអន្តោប្រវេសន៍ដែលគ្មានឯកសារគ្រប់គ្រាន់។ កាលពីថ្ងៃទី២៩ ខែតុលា អាជ្ញាធរថៃបានចាប់ខ្លួន អ្នកទាំងនោះ ខណៈពួកគាត់ទៅដាក់ញត្តិនៅក្រសួងការងារថៃ ទាមទារឱ្យមានភាពប្រសើរឡើងនូវកិច្ចគាំពារសុខុមាលភាព និងសិទ្ធិពលករអន្តោប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសនេះ អំឡុងវិបត្តិជំងឺកូវីដ-១៩៕

website_news/2021101102.txt · Last modified: 2021/11/10 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki