website_news:2021101107

ឃាត់ខ្លួនមេខ្យល់២នាក់ ជាប់ពាក់ព័ន្ធការរត់ពន្ធមនុស្ស ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ

https://cen.com.kh/ Posted ByPen Srey NeatNovember 9, 2021

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចគរបាលការពារព្រំដែនស្រុកសំពៅលូន សហការជាមួយទាហានការពារព្រំដែនកាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ ដែលជាមុខសញ្ញាមេខ្យល់ នាំមនុស្សឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ និងឃាត់ខ្លួនពលករចំណាកស្រុកចំនួន៧នាក់ នៅចំណុចក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សមត្ថកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា មេខ្យល់ ២នាក់នេះ មាន៖ ទី១-ឈ្មោះ ហាច ផល ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ និង ទី២-ឈ្មោះ ឈន រី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចំណែកឯ ពលករចំណាកស្រុកទាំង៧នាក់នោះ មានឈ្មោះ មាន ៖ ១- ឈ្មោះ ខៀវ ចន្ធូ ភេទស្រី អាយុ២៩ឆ្នាំ ឈ្មោះ រឹម និត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ២-ឈ្មោះ ថៃ គីមឡាង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ៣-ឈ្មោះ ថៃ សុខឡាយ ភេទប្រុស អាយុ១៧ឆ្នាំ ។មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ៤-ឈ្មោះ រស់ ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ៦- ឈ្មោះ យិន គង្គ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ និង ៧-ឈ្មោះគង់ សារ៉េន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមនីតិវិធីនីតីច្បាប់។ ចំណែកឯ ពលករទាំង៧នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅឯមណ្ឌលសុខភាព។ ចន្ទា ភា

website_news/2021101107.txt · Last modified: 2021/11/10 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki