website_news:2021101202

គិតត្រឹមថ្ងៃទី០៨ ខែធ្នូនេះ មានពលករ១៩១៣នាក់ កំពុងធ្វើចត្តាឡីស័កក្នុង មណ្ឌល ចត្តាឡីស័ក ទូទាំងប្រទេស

http://freshnewsasia.com/ 2021-12-08 11:07pm

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាមានពលករ១.៩១៣នាក់ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កទូទាំងប្រទេស។នេះបើតាមរបាយការណ៍ដែលបណ្តាញព័ត៌មានFresh News ទទួលបាន។

របាយការណ៍នៅថ្ងៃនេះបានបញ្ជាក់ដូចតទៅ៖

១៖ ខេត្តជាប់ព្រំដែនថៃ៧ខេត្ត៖ ចូលមណ្ឌល១៩៧នាក់, ចេញពីមណ្ឌល១៨៤នាក់ និងនៅក្នុងមណ្ឌល១,៨៩១នាក់។

២៖ ខេត្តមិនជាប់ព្រំដែនថៃ ១៧ខេត្ត៖ ចូលមណ្ឌល៤នាក់, ចេញពីមណ្ឌល១២នាក់ និងនៅក្នុងមណ្ឌល២២នាក់។

៣៖ សរុប២៤ខេត្ត៖ ចូលមណ្ឌល ២០១នាក់, ចេញពីមណ្ឌល១៩៦ និងនៅក្នុងមណ្ឌល១,៩១៣នាក់៕

website_news/2021101202.txt · Last modified: 2021/12/10 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki