website_news:2021110103

កម្លាំងឈរជើងរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បន្តសកម្មភាពដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន និងពិនិត្យមើលពលករឆ្លងដែនពីប្រទេសថៃ

http://nokorwatnews.com/ 10-01-2021

ខេត្តប៉ៃលិន៖ លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានចាត់តាំងកម្លាំង ១២នាក់ចេញសកម្មភាពល្បាតព្រំដែនចាប់ពីបង្គោលសីមាលេខ ៦៥ ដល់បង្គោលសីមាលេខ៦៨ និងសហការជាមួយកម្លាំងវរសេនាតូចនគរបាលលេខ៨២១ ធ្វើការល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កម្លាំងមួយចំនួនត្រៀមតាមគោលដៅ ត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ ទៀតផង។ ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដឹកនាំ មេបញ្ជាការរង នាយសេធិការ នាយសេនាធិការរង នាយការិយាល័យ ផ្នែក ចុះចែកអំណោយជូន នាយទាហាន នាយទាហានរង និង ពលទាហាន ដែលឈរជើងនៅតាមអង្គភាព តំបន់គោលដៅ និង ចំណុចឈរជើង ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។ អំណោយរួមមាន មី ត្រីខ ភេសជ្ជៈ និងថវិកាម្នាក់ៗ ៥០,០០០រៀល៕

website_news/2021110103.txt · Last modified: 2021/01/11 12:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki